បច្ចេកវិទ្យា
ដឹកទៅដល់ហើយ! Elon Musk ជួយអ៊ុយក្រែនអ៊ីនធើណិតល្បឿន 200 Mbps ជូនតាមសំណើរមិនយកលុយ
ក្រុមអ្នកបច្ចេកទេសនិងថាសដំឡើងប្រព័ន្ធផ្កាយរណប Starlink របស់មហាសេដ្ឋីអាមេរិកលោក Elon Musk បានដឹកទៅដល់ទឹកដីអ៊ុយក្រែន ជាការបរិច្ចាគដោយមហាសេដ្ឋីរូបនោះផ្ទាល់តែម្ដងកាលពីថ្ងៃ ១ ខែមីនាឆ្នាំ២០២២ ។ ជំនួយឥតលក្ខខណ្ឌមួយនេះជាការស្នើសុំដោយផ្ទាល់ពីសំណាក់លោក Mykhailo Fedorov រដ្ឋមន្រ្តីក្រសួងបច្ចេកវិទ្យាឌីជីថលអ៊ុយក្រែន។ រដ្ឋមន្រ្តីវ័យក្មេង ក៏បានថ្លែងអំណរគុណជាអនេកចំពោះជំនួយដ៏ចាំបាច់ក្នុងគ្រាអាសន្នបែបនេះ។ ចំពោះតម្លៃសរុបនៃកញ្ចប់ជំនួយមិនត្រូវបានប្រភពបង្ហើបឲ្យដឹងនោះទេ ប៉ុន្តែចំពោះតម្លៃជាទូទៅក្នុង ១ឈុតថ្លៃជាង ៤៥០ ដុល្លារលើថាសផ្កាយរណប និងកញ្ចប់សេវាកម្មប្រចាំខែកម្រិតធម្មតាចាប់ពី ៩៩...