បច្ចេកវិទ្យា

ដឹកទៅដល់ហើយ! Elon Musk ជួយអ៊ុយក្រែន​អ៊ីនធើណិត​ល្បឿន 200 Mbps ជូន​​តាម​សំណើរ​មិនយកលុយ

ក្រុមអ្នកបច្ចេកទេសនិងថាសដំឡើងប្រព័ន្ធផ្កាយរណប Starlink របស់មហាសេដ្ឋីអាមេរិកលោក Elon Musk បានដឹកទៅដល់ទឹកដីអ៊ុយក្រែន ជាការបរិច្ចាគដោយមហាសេដ្ឋីរូបនោះផ្ទាល់តែម្ដងកាលពីថ្ងៃ ១ ខែមីនាឆ្នាំ២០២២ ។

ជំនួយឥតលក្ខខណ្ឌមួយនេះជាការស្នើសុំដោយផ្ទាល់ពីសំណាក់លោក Mykhailo Fedorov រដ្ឋមន្រ្តីក្រសួងបច្ចេកវិទ្យាឌីជីថលអ៊ុយក្រែន។ រដ្ឋមន្រ្តីវ័យក្មេង ក៏បានថ្លែងអំណរគុណជាអនេកចំពោះជំនួយដ៏ចាំបាច់ក្នុងគ្រាអាសន្នបែបនេះ។

ចំពោះតម្លៃសរុបនៃកញ្ចប់ជំនួយមិនត្រូវបានប្រភពបង្ហើបឲ្យដឹងនោះទេ ប៉ុន្តែចំពោះតម្លៃជាទូទៅក្នុង ១ឈុតថ្លៃជាង ៤៥០ ដុល្លារលើថាសផ្កាយរណប និងកញ្ចប់សេវាកម្មប្រចាំខែកម្រិតធម្មតាចាប់ពី ៩៩ ដុល្លារឡើង ។ វាជាប្រភេទផ្កាយរណបបញ្ជូនក្នុងរយៈកម្ពស់ទាបក្នុងគន្លងតារាវិថីដែលមានប្រព័ន្ធផ្កាយរណបគាំទ្រជាង២០០០គ្រាប់ដែលផ្ដល់សេវាលឿនរហ័ស បើធៀបនឹងផ្កាយរណបដទៃ។

ប្រភពព័ត៌មានបានរំលេចថា វាស្ថិតក្នុងប្រភេទល្បឿនដោនឡូតកម្រិត 200Mbps សម្រាប់ប្រើការជំនួសប្រព័ន្ធអឺនធើណិតក្នុងស្រុកឈ្មោះ NetBlocks ដំណើការរអាក់រអួល។

លើសពីនោះ Starlink ក៏អាចអនុញ្ញតឲ្យបើកមានការភ្ជាប់នឹងឧបករណ៍នានាឬទូរសព្ទ Personal hotspot សម្រាប់ពលរដ្ឋ, អ្នកកាសែតនិងជាពិសេសសម្រាប់អ្នកជំនួញ ក្នុងតំបន់ក្នុងទីក្រុង គៀវ។

រីការដំឡើងវិញ គេនឹងធ្វើនៅទីតាំងសុវត្ថិភាពមួយចំនួន ដើម្បីគេចពីក្រសែភ្នែកនិងការវាយប្រហាររបស់កងទ័ព រុស្ស៊ី ហើយមានការ​ភ្ជាប់នឹងកម្មវិធី app ដើម្បីងាយស្រួលដល់អ្នកប្រើប្រាស់។

រំឮកផងដែរថា សេវាកម្មអឺនធើណិតនានាក្នុងប្រទេសអ៊ុយក្រែន មានខ្លះនៅអាចភ្ជាប់ប្រើបាន និងខ្លះទៀតជួបបញ្ហារអាក់រអួលនិងរំខានដោយការវាយប្រហារតាមអ៊ឺនធើណិតដោយក្រុម Hacker និងក្នុងស្ថានភាពហេដ្ឋារចនាសម្ព័ន្ធខ្សែកាបត្រូវកាត់ផ្ដាច់ផងនោះជាក់ស្ដែងដូច NetBlocks ជាដើម៕ http://ប្រភព៖ sabay

Most Popular

To Top