ព្រឹត្តិការណ៍
ឆ្នាំនេះទិវារត់ពាក់កណ្ដាលម៉ារ៉ាតុងអន្តរជាតិអង្គរ នៅខេត្តសៀមរាបនឹងធ្វើឡើងវិញ បន្ទាប់ពីស្ថានភាពមេរោគ COVID-19 ធូរស្រាល
ភ្នំពេញ៖ជាមួយនឹងស្ថានភាពមេរោគ COVID-19 មានភាពធូរស្រាល និងរាជរដ្ឋាភិបាលប្រកាសបើកប្រទេសឡើងវិញនោះគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាបានប្រកាសរៀបចំទិវារត់ពាក់កណ្ដាលម៉ារ៉ាតុងអន្តរជាតិអង្គរនៅខេត្តសៀមរាបនឹងធ្វើឡើងវិញហើយ ។ សម្រាប់ឆ្នាំនេះគឺជាការរត់ពាក់កណ្ដាលម៉ារ៉ាតុងអន្តរជាតិអង្គរលើកទី២៦ហើយ តាមការគ្រោងទុកព្រឹត្តិការណ៍នេះនឹងធ្វើនៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២១នេះ។ ព្រឹត្តិការណ៍ធ្លាប់មានអ្នកចូករួមជាង១០.០០០នាក់ដែលមានអ្នករត់មកពីទ្វីបទាំង៥លើពិភពលោកនោះឆ្នាំនេះត្រូវបានកំណត់យកចំនួនតែ២.៥០០នាក់ប៉ុណ្ណោះ ។ អ្វីៗត្រូវបានកាត់បន្ថយដូចជាកម្មវិធីជប់លៀង កម្មវិធីជួបជុំគ្នារួមជាមួយនឹងកម្មវិធីមិនចាំបាច់មួយចំនួនត្រូវបានលុបចោល ។អត្តពលិករត់ប្រណាំងត្រូវបានចាក់វ៉ាក់សាំងដូសមូលដ្ឋានរួចរាល់។រៀបចំធ្វើតេស្តមុននឹងចូលទីលានរត់ប្រណាំងរក្សាគម្លាត១,៥០ម៉ែត្រពីគ្នាដោយតម្រៀបជាជួរវែងតែរត់តាមក្រុមចម្ងាយផ្លូវដែលបានកំណត់ ។ អ្នកចូលរួមរត់ប្រណាំងត្រូវបានកំណត់យកតែប្រជាពលរដ្ឋកម្ពុជានិងជនបរទេសដែលកំពុងតែស្នាក់នៅកម្ពុជាគឺទាំងអ្នករត់ជនជាតិកម្ពុជា និង បរទេសរក្សាចំនួនតែ២.៥០០នាក់ ។ មុនចេញដំណើរត្រូវពាក់ម៉ាស់រហូតដល់រយៈចម្ងាយ២០០ ម៉ែត្រទើបអនុញ្ញាតឲ្យដោះម៉ាស់ចេញ ហើយការថែទាំសុខភាពនិងប្រព័ន្ធរក្សាសុវត្ថិភាពត្រូវបានរៀបចំយ៉ាងហ្មត់ចត់...