ប្លែកៗ
ក្រុមអ្នកស្ម័គ្រចិត្ត រកឃើញកាក់មាសរ៉ូម៉ាំង ដ៏ធំបំផុតមួយ នៅទ្វីបអឺរ៉ុប នាពេលវិស្សមកាល នៅឆ្នេរសមុទ្រអេស្ប៉ាញ
អេស្ប៉ាញ៖ ក្រុមអ្នកស្ម័គ្រចិត្តបានរកឃើញកាក់មាស រ៉ូម៉ាំងយ៉ាងច្រើនបំផុត ត្រូវបានរក្សាទុកយ៉ាងល្អឥតខ្ចោះចំនួន ៥៣កាក់ ខណៈពួកគេកំពុងសម្អាតសំរាមនៅបាតសមុទ្រ នៅឆ្នេរសមុទ្រ Alicante លើសជាងការប្រមូលផ្តុំដ៏ធំបំផុត របស់អឺរ៉ុប នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល។ នេះជាការនឹកស្មានមិនដល់ថា កាក់ទំាងនេះត្រូវបានលាក់បាំង ពីអ្នកឈ្លានពានព្រៃផ្សៃប្រហែល ១,៥០០ ឆ្នាំមុន ហើយកាក់នេះត្រូវបានរកឃើញដោយបងប្អូនបង្កើត២នាក់សម្អាតសំរាម ពីបាតសមុទ្រនៅ Alicante។ ថ្វីបើដេកនៅបាតសមុទ្រ តាំងពីចុងសតវត្សទី៤...