ព័ត៌មានអន្តរជាតិ
សេដ្ឋកិច្ចតួកគី មើលឃើញកំណើន សេដ្ឋកិច្ចជាង២០ភាគរយ នៅក្នុងត្រីមាសទី២
អ៊ីស្តង់ប៊ូល៖ទីភ្នាក់ងារចិនស៊ិនហួចេញផ្សាយ នៅថ្ងៃពុធនេះបានឥ្យដឹងថា សេដ្ឋកិច្ចរបស់ប្រទេសតួកគី កំពុងទទួលបានកំណើនប្រមាណជា២១,៧ភាគរយគិតត្រឹម នៅក្នុងត្រីមាសទី២ គិតចាប់ពី ខែមេសាដល់ខែមិថុនា ខណៈដែលប្រទេសនេះកំពុងងើប ចេញពីវិបត្តិកូវីដ។ ប្រភពដដែលបានសរសេរទៀតថា GDP ឬផលិតផលក្នុងស្រុករបស់តួកគីបានកើនឡើងខ្លាំង នៅក្នុងត្រីមាសទី២នេះ ដោយធៀបទៅនឹងពេលវេលាដូចគ្នាកាលពីឆ្នាំទៅ ដែលតួកគីបានទទួលរងការ វាយប្រហារយ៉ាងខ្លាំងក្លាដោយ សារវិរុសកូវីដ។ តាមការព្យាករណ៍សេដ្ឋកិច្ចរបស់តួកគី គឺនឹងអាចទទួលបានកំណើនសរុបរហូត ទៅដល់៧,៩ភាគរយនៅក្នុងឆ្នាំ២០២១នេះពោល គឺកើនឡើងខ្លាំងជាងការព្យាករណ៍ចាស់ ដែលមានត្រឹមតែ៦,៣ភាគរយ...