កីឡា

Arsenal កំពុងតាមចែចង់ កីឡាករម្នាក់ របស់ Sevilla

Arsenal នៅពេលនេះត្រូវបាន The Goal សរសេរថា កំពុងតែតាមដានស្ថាន ភាពរបស់កីឡាករ En Nesyri ដែលបច្ចុប្បន្នកំពុង លេងឲ្យក្លឹប Sevilla ក្នុងនាមជាកីឡាករ ខ្សែប្រយុទ្ធឆ្នើមមានវ័យ ទើបតែ២៤ឆ្នាំ។

ប្រភពដដែលបានសរសេរទៀតថា កាំភ្លើងធំ Arsenal រំពឹងទុកថា En Nesyri នឹងក្លាយទៅជាកីឡាករ គោលដៅរយៈពេលវែង ដើម្បីចាប់ដៃគូគ្នាជាមួយ នឹងកីឡាករ Bukayo Saka ពេលមានវត្តមាន នៅទឹកដី Emirates។

កីឡាករខ្សែ ប្រយុទ្ធសញ្ជាតិ ម៉ារ៉ុក មកដល់ពេលនេះស៊ុត បាន១៨គ្រាប់ នៅក្នុងលីគកំពូល អេស្បាញ La Liga បន្ទាប់ពីបាន បង្ហាញខ្លួនដំបូង កាលពីរដូវកាលមុន ។

គួរឲ្យដឹងដែរថា កីឡាករខ្សែប្រយុទ្ធ Alexandre Lacazette ក៏នឹងអាចក្លាយទៅជាកីឡាករ ដោះដូរគ្នានេះផងដែរ ដោយមានន័យថា Lacazette នឹងត្រូវផ្លាស់ទៅលេង នៅ Sevilla ខណៈដែល En Nesyri នឹងផ្ទេរទៅលេងនៅអង់គ្លេស ជាមួយនឹង Arsenal៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top