កីឡា

Conte អតីត​គ្រូ​ចាស់ចំអក​ Chelsea ថា​មិន​ចេះ​ប្រើប្រាស់ Lukaku

លោក Antonio Conte អតីត​គ្រូ​របស់ Inter Milan បាន​និយាយ​ថា Chelsea មិន​ទាន់​ចេះ​ប្រើ​ខ្សែ​ប្រយុទ្ធ Romelu Lukaku​ នៅ​ឡើយ​ទេ។

Lukaku បាន​ត្រឡប់​មក​ចូលរួម​ជាមួយ Chelsea វិញ​ក្នុង​តម្លៃ​ខ្លួន​កំណត់ត្រា ​របស់​ក្លឹប​៩៨​លាន​ផោន ​​ក្នុង​រដូវ​ក្ដៅ​នេះ ហើយ​រក​បាន​ដល់​ទៅ​៤​គ្រាប់​ក្នុង​ការ​បង្ហាញ​ខ្លួន​លេង​៤​ប្រកួត​ដំបូង ។ យ៉ាងណាក្ដី​លោក Conte ដែល​ធ្លាប់​ធ្វើ​ការ​ជាមួយ Lukaku នៅ Iner គិត​ឃើញ​ថា Chelsea គួរ​តែ​ចេះ​ប្រើ​កីឡាករ​ឲ្យ​ត្រឹមត្រូវ ។

Chelsea បាន​បរាជ័យ​ក្រោម​ថ្វី​ជើង Juventus ១-០ កាល​ពី​យប់​មិញ​ក្នុង​កម្មវិធី Champions League ។ ក្រោយ​ប្រកួត​នេះ​ចេះ Conte បាន​និយាយ​ពី Lukaku ថា គេ​នៅ​តែ​អាច​ធ្វើ​បាន​ល្អ​ជាង​អ្វី​ៗ​ទាំង​អស់ ​ជាមួយ​នឹង​បច្ចេកទេស​របស់​គេ ។ គេ​កំពុង​ស្ថិត​នៅ​កម្រិត​ខ្ពស់ ប៉ុន្តែ​ជា​កីឡាករ​ម្នាក់​ត្រូវ​ពង្រឹង​រហូត​ដល់​ថ្ងៃ​ចូល​និវត្តន៍ ។

Conte បាន​បន្ថែម​ទៀត​ថា មាន​ខ្សែ​ប្រយុទ្ធ​ដូច Lukaku គឺ​ត្រូវ​តែ​ចេះ​ប្រើប្រាស់ ។ លោក​ក៏​មិន​ដឹង​ច្បាស់​ថា Chelsea ចេះ​ប្រើប្រាស់​កីឡាករ​​ ឬ​នៅ​ទេ។ ប្រសិន​បើ​តោខៀវ​​​​​ អាច​ស្វែង​យល់​ពី​របៀប​ប្រើ Lukaku ពួក​គេ​នឹង​ក្លាយ​ក្រុម​យក​​​ឈ្នះ​នៅ​ UCL រដូវ​កាល​នេះ ៕ ​

Most Popular

To Top