ប្លែកៗ
ស៊ុតអាយុ ៩០ លានឆ្នាំដ៏កម្រទំហំ ប៉ុនគ្រាប់បាល់តេន្នីស ជារបស់អណ្តើកយក្សប្រវែង ១,៥ ម៉ែត្រ
ចិន៖ស៊ុតដ៏ធំមួយដែលអ្នកស្រាវជ្រាវ រកឃើញ ដំបូងគិតថា ជារបស់ដាយណូស័រនោះ ត្រូវបានពិនិត្យឡើងវិញហើយ កំណត់ថា វាជារបស់អណ្តើកយក្សប្រវែង ១,៥ ម៉ែត្រ ហើយវាមានអំប្រ៊ីយ៉ុងហ្វូស៊ីល នៅខាងក្នុងនេះបើយោងតាមការចេញផ្សាយពី គេហទំព័រឌៀលីម៉ែល។ស៊ុតទំហំប៉ុនបាល់គ្រាប់បាល់តេន្នីស មានរាងដូចស្វ៊ែរដែលមានទំហំ ២.១ គុណ ២.៣ អ៊ីញហើយត្រូវបានគេរកឃើញ នៅខេត្តហឺណានប្រទេសចិនជាកម្មសិទ្ធិរបស់ក្រុមអណ្តើកហ្លួងណានស៊ីងឆេលីដា “Nanhsiungchelyidae” និងអាចជាពូជប្រភេទសត្វអណ្តើក Yuchelys nanyangensis។...