ព័ត៌មានអន្តរជាតិ
អ្នកស្រុកផ្ទុះកំហឹង បន្ទាប់ពីកងកម្លាំងសន្តិសុខឥណ្ឌា វាយប្រហារច្រឡំ បណ្តាលឱ្យស្លាប់ជនស៊ីវិលអស់ ១៣នាក់
បរទេស៖ ភាពតានតឹងបានកើតឡើងនៅរដ្ឋ Nagaland របស់ប្រទេសឥណ្ឌា បន្ទាប់ពីជនស៊ីវិលយ៉ាងហោចណាស់ ១៣ នាក់ដែលធ្វើដំណើរក្នុងរថយន្តដឹកទំនិញធុនតូចមួយគ្រឿង ត្រូវបានសម្លាប់នៅក្នុងឧបទ្ទវហេតុបាញ់ប្រហារនៅតំបន់ Oting នៃរដ្ឋ កាលពីយប់ថ្ងៃសៅរ៍។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២១ បានឱ្យដឹងថា កងកម្លាំងសន្តិសុខត្រូវបានគេរាយការណ៍ថា បានច្រឡំថាជនរងគ្រោះជាក្រុមសកម្មប្រយុទ្ធនៃក្រុមប្រឹក្សាសង្គមនិយម Nagaland ហើយបានស្ទាក់វាយឆ្មក់ពួកគេតែម្តង។ បន្ទាប់ពីឧប្បត្តិហេតុនេះ...