ព័ត៌មានអន្តរជាតិ
ពង្រឹងចំណងមិត្តភាពជាមួយបារាំង សហភាពអារ៉ាប់រួម បញ្ជាទិញយន្តហោះចម្បាំង និងឧទ្ធម្ភាគចក្រជិត២០ពាន់លានដុល្លារ
បរទេស៖ សហភាពអារ៉ាប់រួម នៅថ្ងៃសុក្រនេះ បានដាក់បញ្ជាទិញយន្តហោះចម្បាំង Rafale ចំនួន៨០គ្រឿង និងឧទ្ធម្ភាគចក្រយោធាចំនួន១២គ្រឿង ដោយធ្វើឲ្យចំណងសេដ្ឋកិច្ចនិងនយោបាយមានភាពកាន់តែស៊ីជម្រៅជាមួយប្រទេសបារាំង តាមរយៈកុងត្រាអាវុធ មានទំហំទឹកប្រាក់១៧ពាន់លានអឺរ៉ូ ស្មើនឹង១៩,២០ពាន់លានដុល្លារអាមេរិក។ ការលក់យន្តហោះចម្បាំងបារាំងទៅបរទេសដ៏ធំបំផុតមិនធ្លាប់មាននេះ គឺត្រូវបានចុះហត្ថលេខា ស្របពេលដែលប្រធានាធិបតីបារាំង លោក Emmanuel Macron បានចាប់ផ្តើមដំណើរទស្សនកិច្ចរយៈពេល២ថ្ងៃ ទៅក្នុងតំបន់ឈូងសមុទ្រ ដែលលោកក៏នឹងធ្វើទស្សនកិច្ចប្រទេសកាតានិងអារ៉ាប៊ីសាអូឌីតផងដែរ។ យោងតាមសេចក្តីរាយការណ៍មួយ ដែលចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន...