កីឡា

លោក Lewis Hamilton៖ មិនមែន ជាជម្រើសរបស់ខ្ញុំ ក្នុងការប្រណាំង នៅ Saudi Arabian Grand Prix

អង់គ្លេស ៖កីឡាករប្រណាំងម៉ូតូអង់គ្លេស Lewis Hamilton និយាយថា លោកមិនស្រួលខ្លួន សម្រាប់ព្រឹត្តិការណ៍ការប្រណាំងម៉ូតូ នៅប្រទេសអារ៉ាប៊ីសាអូឌីត នៅចុងសប្តាហ៍នេះដោយសារតែកំណត់ត្រា សិទ្ធិមនុស្សរបស់ប្រទេសនេះឡើយយោងតាមការចេញផ្សាយ ពីគេហទំព័រBBC។

អារ៉ាប៊ីសាអូឌីតកំពុងរៀបចំ ការប្រណាំងលើកដំបូងរបស់ខ្លួន នៅលើផ្លូវថ្មីក្នុងទីក្រុងឆ្នេរសមុទ្រ Jeddah ដែលជាការប្រណាំងលើកដំបូងក្នុងកិច្ចសន្យា រយៈពេលវែង។ លោក Hamilton បានបន្តថា តើខ្ញុំមានអារម្មណ៍ស្រួលនៅទីនេះទេ? ខ្ញុំមិននិយាយថា ខ្ញុំធ្វើទេ ប៉ុន្តែវាមិនមែនជាជម្រើសរបស់ខ្ញុំ ក្នុងការនៅទីនេះទេ ពីព្រោះកីឡាប្រណាំងម៉ូតូ បានជ្រើសរើសជម្រើសដើម្បីធ្វើនៅទីនេះ។

ហើយមិនថា ត្រូវឬខុសទេ ខណៈយើងនៅទីនេះ វាសំខាន់ណាស់ ដែលយើងព្យាយាមបង្កើន ការយល់ដឹង ចំពោះការសម្រេចចិត្តរបស់ F1 ក្នុងការប្រណាំងនៅប្រទេសអារ៉ាប៊ីសាអូឌីតត្រូវបានរិះគន់ ដោយក្រុមសិទ្ធិមនុស្ស។ អង្គការលើកលែងទោសអន្តរជាតិ បាននិយាយថា កំណត់ត្រារបស់អារ៉ាប៊ីសាអូឌីតគឺមានបញ្ហាយ៉ាងខ្លាំង ហើយថា ការប្រណាំងនេះកំពុងត្រូវបានប្រើ ដើម្បីលាងកេរ្តិ៍ឈ្មោះ របស់ប្រទេស។

លោក Sacha Deshmukh នាយកប្រតិបត្តិនៃអង្គការលើកលែងទោសចក្រភពអង់គ្លេស បាននិយាយថា វាគឺជាការលើកទឹកចិត្ត ដែលឃើញលោក Hamilton និយាយអំពីសិទ្ធិមនុស្ស។ លោកបានបន្ថែមថា រយៈពេល៣ឆ្នាំកន្លងមកនេះបានឃើញការបង្ក្រាបសិទ្ធិមនុស្ស មិនធ្លាប់មានក្នុងប្រទេស៕ ដោយ៖លី ភីលីព

Most Popular

To Top