ព័ត៌មានអន្តរជាតិ
ឥណ្ឌា ជោគជ័យតេស្តមីស៊ីល បំពាក់នុយក្លេអ៊ែរចំងាយឆ្ងាយ ខណៈកំពុងតានតឹង ជាមួយនឹងចិន
បរទេស៖ ប្រទេសឥណ្ឌា កាលពីថ្ងៃពុធបានធ្វើការតេស្តជោគជ័យ ក្នុងការបាញ់បង្ហោះមីស៊ីល ដែលអាចបំពាក់គ្រាប់នុយក្លេអ៊ែរ និងអាចបាញ់ឆ្លងទ្វីប ក្នុងចំងាយយ៉ាងហោចណាស់ ៥០០០គីឡូម៉ែត្រ ចេញពីឆ្នេរកោះភាគខាងកើត នៃប្រទេស នៅក្នុងពេលដែល កំពុងតែមានបញ្ហាតានតឹង ជាមួយនឹងប្រទេសចិន។ ការធ្វើតេស្តបាញ់បង្ហោះ ដែលបានធ្វើឡើងកាលពីថ្ងៃពុធ ជាមួយនឹងមីស៊ីល ដែលមានឈ្មោះថា Agni-5 ត្រូវបានហោះទៅចំគោលដៅ ១០០ភាគរយ តាមការគ្រោងទុក ហើយត្រូវបានគេមើលឃើញថា...