កូរ៉េខាងត្បូង៖យោងតាមការចេញផ្សាយពីគេហទំព័រ koreaboo បានប្រាប់ឲ្យដឹងថា ថ្មីៗនេះ វីដេអូឃ្លីបរបស់អតីតសមាជិកក្រុម AOA គឺនាង Seolhyun បានលេចចេញជាថ្មី បន្ទាប់ពីការបង្ហោះអំពីការប្រើប្រាស់ក្រដាស Cellophane ពណ៌ក្រហម ដើម្បីរកឃើញកាមេរ៉ាដែលលាក់ទុក បានរីករាលដាលពាសពេញអ៊ីនធើណេត។
ទោះជាយ៉ាងណាក៏ដោយ អ្នកប្រើប្រាស់អ៊ីនធើណេតបានសម្តែងការខកចិត្ត បន្ទាប់ពីវីដេអូនេះត្រូវបានកំណត់ជាឯកជននៅពេលក្រោយ ។
ទោះជាយ៉ាងណាក៏ដោយ អត្ថបទព័ត៌មានពីពេលដែលវីដេអូនេះលេចចេញជាលើកដំបូងបានរាយការណ៍ថា វាត្រូវបានដកចេញ បន្ទាប់ពីអ្នកប្រើប្រាស់អ៊ីនធើណេតបានរិះគន់នាង ចំពោះការមិនអើពើនឹងអតីតមេដឹកនាំក្រុម AOA គឺនាង Jimin ដែលបានធ្វើបាបនាង Mina៕
