ព័ត៌មានអន្តរជាតិ
អង់គ្លេស បញ្ជាក់ក្នុងកំណត់ត្រាថ្មីថា មានករណីឆ្លងជំងឺកូវីដ-១៩ ជាង៣,៣ម៉ឺននាក់
ឡុងដ៏៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២១ថា តួលេខផ្លូវការមួយប្រកាសឲ្យដឹង កាលពីថ្ងៃអាទិត្យថា ពលរដ្ឋផ្សេងទៀតចំនួន៣៣.១៩៦នាក់ នៅចក្រភពអង់គ្លេស បានធ្វើតេស្តឃើញវិជ្ជមានជំងឺកូវីដ-១៩ដែលនំាឲ្យចំនួនសរុបនៃអ្នកឆ្លងវីរុសកូរ៉ូណា នៅក្នុងប្រទេសសរុបកើនឡើងដល់៦.៧៣១.៤២៣នាក់ ។ អង់គ្លេស ក៏បានរាយការណ៍ដែរថា ករណីស្លាប់បន្ថែមទៀតដោយសារជំងឺកូវីដ-១៩ចំនួន៦១នាក់ ។ សរុបអ្នកស្លាប់ដោយសារវីរុសកូរ៉ូណា នៅចក្រភពអង់គ្លេស នាពេលបច្ចុប្បន្ននេះ ចំនួន១៣២.៤៣៧នាក់ ។ តួលេខទាំងនេះបូករួមទំាង...