កីឡា

Juventus បដិសេធ មិនចុះកុងត្រា ជាមួយនឹង Pjanic វិញនោះទេ

ក្លឹបយក្សអ៊ីតាលី Juventus ត្រូវបានគេដឹង ថា បានបង្ហាញជំហដាច់ខាត មិនចុះហត្ថលេខា ដើម្បីនាំយកកីឡាករ Miralem Pjanic មកក្លឹបសាជាថ្មីឡើយ ខណៈដែលក្លឹបបច្ចុប្បន្ន គឺកាន់តែកៀក នឹងនាំយកកីឡាករ Mohamed Ihattaren ពិក្លឹប PSV ទៅហើយនោះ។

Pjanic គឺជាអតីតកីឡាកររបស់ Juventus ដែលបានផ្ទេរទៅ Barcelona ក្នុងលក្ខខណ្ឌដោះដូរកីឡាករ Arthur កាលពីរដូវក្តៅ កន្លងទៅនេះ និងបានទាំងបានសម្រេចចិត្ត ក្នុងការចុះកុងត្រា ដែលមានរយៈពេល៤ឆ្នាំ ជាមួយនឹង Barcelona ផងដែរ។

ប៉ុន្តែចាប់តាំង ពីពេលនោះ មកកីឡាករបូស្នៀរូបនេះគឺ មានទំរង់លេងចុះខ្សោយ មែនទែន ធៀបទៅ នឹងការរំពឹង ទុក របស់កីឡាករនិង ក្លឹបហើយ The Goal ជឿជាកថា គាត់នឹងក្លាយទៅ ជាកីឡាករម្នាក់ ក្នុងចំណោមកីឡាករឈុតធំ ជាច្រើននាក់ ដែលនឹងត្រូវ Barcelona លក់ចេញនៅរដូវក្តៅនេះ ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top