កីឡា

Tuchel ពន្យល់ ហេតុអ្វីមិនទាន់ដាក់ Chiwell ឲ្យលេងវិញ

កីឡាករខ្សែការពារ ស្លាប Ben Chiwell មកដល់ពេលនេះ នៅមិនទាន់អាចត្រឡប់ ចូលរួមការប្រកួតវិញ បាននៅឡើយចាប់តាំង តែពីបានចូលរួមការប្រកួត វគ្គផ្តាច់ព្រ័ត្រ Champion League ប៉ះនឹងក្រុម Man City មកម្ល៉េះ ។

Chiwell មានឈ្មោះលេងឲ្យក្រុមអង់គ្លេស នៅអ៊ឺរ៉ូទៀត ផងក្នុងពេលវេលាកន្លង មកប៉ុន្តែចាប់តាំង តែពីបានត្រឡប់ មកក្លឹប វិញ ដល់ពេលនេះ កីឡាករវ័យ២៤ឆ្នាំរូបនេះ នៅតែមិនទាន់អាចបង្ហាញ ខ្លួនប្រកួតវិញ បាននៅឡើយខណៈដែល Chelsea នៅតែបានបន្តដាក់ឲ្យ Marcos Alonson
លេងជំនួសតំណែងនេះនៅឡើយ ។

លោក Tuchel ដែលជាគ្រូបង្វឹករបស់ក្លឹប បានលើកឡើងថា សម្រាប់ Ben វាជារឿងងាយស្រួលណាស់ ដើម្បីដាក់ឲ្យគាត់លេង ប៉ុន្តែការ វិលត្រឡប់ មកវិញនេះ នៅមិនទាន់គ្រប់ គ្រាន់នោះទេ ដោយសារគាត់ត្រូវការ ពេលវេលាបន្ថែមទៀតក្នុង ការ ហ្វឹកហាត់និងសាំទៅ នឹង អាកាសធាតុនិង ការលេងបាល់ជា មុនសិន ដោយឡែក Alonso ឯណោះវិញ ទាំងការប្រកួតនិង ការហ្វឹកហាត់គាត់ មានគ្រប់គ្រាន់ដូច្នេះបើនិយាយ ពីរាង្គកាយគឺ Alonso បានត្រៀម បានរួចរាល់ល្អជាង ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top