កីឡា
លោកConte ជាបេក្ខភាពសម្រាប់ Arsenal ពិចារណាដើម្បីជំនួសលោក Arteta
អតីតគ្រូបង្វឹករបស់ក្លឹបតោខៀវ Chelsea លោក Antonio Conte ត្រូវបាន The Goal សរសេរថានឹងអាចមានឱកាសក្នុងការវិលត្រឡប់មករស់នៅក្នុងទីក្រុងឡុងវិញនៅរដូវកាលនេះប្រសិនបើពេលវេលានិងក្លឹបដ៏សាកសមណាមួយនឹងកើតឡើង។ លោក Conte ត្រូវបានប្រភពដដែលនេះអះអាងថាកំពុងបានក្លាយទៅជាការពិចារណាសម្រាប់ជំនួសតំណែងរបស់លោក Mikel Arteta នៅឯក្លឹបកាំភ្លើងធំ Arsenal ប្រសិនបើក្លឹបនឹងសម្រេចចិត្តបណ្តេញចេញឬគ្រូបង្វឹករូបនេះ សុខចិត្តចាកចេញដោយខ្លួនឯងនៅរដូវកាលនេះ។ The Independent ក៏បានសរសេរដូចគ្នានេះដែរប៉ុន្តែជឿជាក់ថាក្លឹបកាំភ្លើងធំ Arsenal...