កីឡា

លោកConte ជាបេក្ខភាពសម្រាប់ Arsenal ពិចារណាដើម្បីជំនួសលោក Arteta

អតីតគ្រូបង្វឹករបស់ក្លឹបតោខៀវ Chelsea លោក Antonio Conte ត្រូវបាន The Goal សរសេរថានឹងអាចមានឱកាសក្នុងការវិលត្រឡប់មករស់នៅក្នុងទីក្រុងឡុងវិញនៅរដូវកាល
នេះប្រសិនបើពេលវេលានិងក្លឹបដ៏សាកសមណាមួយនឹងកើតឡើង។

លោក Conte ត្រូវបានប្រភពដដែលនេះអះអាងថាកំពុងបានក្លាយទៅជាការពិចារណាសម្រាប់ជំនួសតំណែងរបស់លោក Mikel Arteta នៅឯក្លឹបកាំភ្លើងធំ Arsenal ប្រសិនបើក្លឹបនឹងសម្រេចចិត្តបណ្តេញចេញឬគ្រូបង្វឹករូបនេះ សុខចិត្តចាកចេញដោយខ្លួនឯងនៅរដូវកាលនេះ។

The Independent ក៏បានសរសេរដូចគ្នានេះដែរប៉ុន្តែជឿជាក់ថាក្លឹបកាំភ្លើងធំ Arsenal នៅតែបន្តភាពអត់ធ្មត់របស់ខ្លួនដដែលជាមួយនឹងលោក Arteta នៅរដូវកាលនេះទោះបីជាបានចាប់ផ្តើមដំបូងទាំងមិនសូវទទួលបានលទ្ធផលល្អប្រសើរដូចកាលរំពឹងទុកក្តីរដូវកាលថ្មីនេះ៕ ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top