កីឡា

ភ្នាក់ងារកីឡាករ CR7 ហៅទៅដល់ទីក្រុង Turin ហើយដើម្បីពិភាក្សា រកផ្លូវចេញពី Juventus

កីឡាករខ្សែប្រយុទ្ធប៉ទុយហ្គាល់ វ័យចំណាស់ CR7 ប៉ុន្មានថ្ងៃចុងក្រោយនេះ គឺបានទទួលនូវព័ត៌មាន អំពីការចេញផ្សាយថា នឹងអាចផ្ទេរទៅចូលរួម ជាមួយនឹងក្លឹបមេឃខៀវ Man City ខណៈដែលក្លឹបអង់គ្លេសមួយនេះ ហាក់ដូចជាបរាជ័យ មិនអាចនាំយក Harry Kane ពី Spurs បាននោះទេ។

គិតត្រឹមថ្ងៃពុធម្សិលមិញនេះ ភ្នាក់ងាររបស់កីឡាករ CR7 គឺលោក Jorge Mendes ត្រូវបានគេជឿជាក់ថា នឹងធ្វើការហោះហើរទៅដល់ទីក្រុង Turin ប្រទេសអ៊ីតាលី ហើយដើម្បីធ្វើការពិភាក្សាគ្នា ដោយផ្ទាល់ជាមួយនឹងប្រធានក្លឹប Juventus និង ក៏ដូចជាកីឡាករផង អំពីអនាគតនៃកុងត្រា រវាងភាគីទាំងពីរ ។

The Goal បានចេញ ផ្សាយទៀតថា កិច្ចពិភាក្សាគ្នានឹងអាចធ្វើឡើង យ៉ាងស៊ីជម្រៅ រវាងភ្នាក់ងារកីឡាករផង កីឡាករផ្ទាល់ផង និង ក៏ដូចជាក្លឹបនៅអ៊ីតាលី នេះផង ខណៈដែលពេលវេលា នៃការដោះដូររដូវក្តៅ កាន់តែខិតជិត មកដល់ទីបញ្ចប់ផងដែរនោះ ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top