ព្រឹត្តិការណ៍
ឡាវ កំពុងទទួលរងការ ចាប់ផ្ដើមវាយប្រហារ ដោយជំងឺកូវីដ-១៩ ដោយករណីឆ្លងប្រចាំថ្ងៃ ហក់ឡើងជិត ៣០០ករណី ប៉ុន្ដែជាករណីនាំចូល
វៀងច័ន្ទ៖ ប្រទេសឡាវ បានរាយការណ៍ថា មានឆ្លងថ្មីនៃជំងឺកូវីដ-១៩ ចំនួន ២៧៨ ករណីថ្មីនៅថ្ងៃសៅរ៍នេះ ដែលលើសកំណត់ត្រាមុនចំនួន ២៥៦ ករណី ដែលបានចុះបញ្ជីកាលពីថ្ងៃព្រហស្បតិ៍ នេះបើយោងតាមក្រសួងសុខាភិបាលឡាវ។ អគ្គនាយករងនៃនាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លងនៃក្រសួងសុខាភិបាលប្រទេសឡាវ បានឲ្យដឹងនៅក្នុងសន្និសីទសារព័ត៌មានមួយនៅឯទីក្រុងវៀងច័ន្ទ ប្រទេសឡាវនៅថ្ងៃសៅរ៍នេះថាគណៈកម្មាធិការជាតិពិសេស សម្រាប់ការការពារនិងត្រួតពិនិត្យៈបានរាយការណ៍ថា មានករណីឆ្លងថ្មីចំនួន ២៧៨ ករណី ប៉ុន្ដែគ្មានករណីឆ្លងក្នុងស្រុកនោះទេ។ លោក...