កីឡា
លោក Suga ៖ ពិភពលោកចាំបាច់ ត្រូវមើលឃើញថាប្រទេសជប៉ុន អាចរៀបចំ ព្រឹត្តិការណ៍អូឡាំពិក ប្រកបដោយសុវត្ថិភាព
តូក្យូ៖នាយករដ្ឋមន្រ្តីនៃប្រទេសនេះ បានប្រាប់មន្រ្តីកីឡានៅថ្ងៃអង្គារមុនព្រឹត្តិការណ៍អូឡាំពិកថា ប្រទេសពិភពលោកចាំបាច់ ត្រូវមើលឃើញថាប្រទេសជប៉ុនអាចរៀបចំ ការប្រកួតកីឡាអូឡាំពិក ប្រកបដោយសុវត្ថិភាពយោងតាម ការចេញផ្សាយពី គេហទំព័រជប៉ុនធូដេ។ អត្តពលិក មន្រ្តី បុគ្គលិកនៃការប្រកួត និងប្រព័ន្ធផ្សព្វផ្សាយរាប់ពាន់នាក់ កំពុងធ្វើដំណើរមកដល់ប្រទេសជប៉ុន ចំពេលមានភាពអាសន្ន និងការប្រឆាំងជាទូទៅពីសំណាក់ប្រជាជនទូទៅ។ ព្រឹត្តិការណ៍នានា ចាប់ផ្តើមនៅថ្ងៃពុធដោយបាល់បោះ និងបាល់ទាត់នារី ២ថ្ងៃមុនពិធីបើកជាផ្លូវការនៃព្រឹត្តិការណ៍កីឡាអូឡាំពិកត្រូវបានពន្យារពេលមួយឆ្នាំរួចទៅហើយ ដោយសារតែជំងឺរាតត្បាតរាលដាល។ លោក Yoshihide...