ព័ត៌មានអន្តរជាតិ
មិនជឿកុំប្រមាថ! អាហ្វហ្គានីស្ថាន ធ្លាក់ក្នុងភ្លើងសង្គ្រាម ក្រោយក្រុមភេរវក ដាក់គ្រាប់បែកបំផ្ទុះ ព្រះពុទ្ធរូបធំបំផុត មួយលើលោក
អាហ្វហ្គានីស្ថាន បានក្លាយជាប្រទេសដែលហែកហួរដោយសង្គ្រាម និងសម្បូរក្រុមសាសនាជ្រុលនិយម តែមែនទែនទៅប្រទេសនេះធ្លាប់ជាទីឋានស្ងប់សុខរបស់ពុទ្ធសាសនិក ដែលពុទ្ធសាសនា ត្រូវបាននាំមកកាន់ប្រទេស អាហ្វហ្គានីស្ថាន ក្នុងសតវត្សរ៍ទី ១ ដោយចក្រភពគូសាន។ ដំណើរធម្មយាត្រាពីគ្រប់ទិសទី នៃតំបន់អាស៊ីកណ្ដាល និងខាងត្បូង មកកាន់តំបន់ភ្នំដ៏ដាច់ស្រយាលនេះ បានកសាងអារាម និងចម្លាក់ពុទ្ធបដិមាដ៏ធំសម្បើមជាច្រើន ល្អាងជីកក្នុងភ្នំថ្មកំបោរ និងទីឋានសមាធិច្រើនសន្ធឹកទៀត ។ យ៉ាងណាគ្រាដែលសាសនាអ៊ិស្លាមជ្រៀប ចូលដល់តំបន់អាស៊ីកណ្ដាល ប្រមុខដឹកនាំសាសនាថ្មីបានបញ្ជាឲ្យកម្ទេចតំបន់ប្រវត្ដិសាស្ដ្រពុទ្ធសាសនាទាំងអស់។...