សុខភាព និង ផ្លូវភេទ
ដេកថ្ងៃជួយកាត់ បន្ថយសម្ពាធឈាម
ការសិក្សាស្រាវជ្រាវថ្មីមួយបានបញ្ជាក់ថា ការដេកថ្ងៃយ៉ាងតិច៤៥នាទីអាចជួយកាត់បន្ថយសម្ពាធឈាម និងជួយការពារបេះដូងក្នុងចំណោមមនុស្សដែលមានភាពតានតឹងផ្នែកអារម្មណ៍។ សេចក្តីរាយការណ៍ព័ត៌មានបរទេស បានរាយការណ៍កាលពីដើមខែមីនាថា ការរកឃើញនេះ គឺបានមកពីការសិក្សាទៅលើនិស្សិត សាកលវិទ្យាលយ័ដែលមានសុខភាពល្អចំនួន៨៥នាក់, ដែលត្រូវបានចែកជា២ក្រុម ។ មួយក្រុមគឺបានគេងសំរាកក្នុងរយៈពេល១ម៉ោងនៅពេលថ្ងៃ និងមួយក្រុមទៀតមិនបានគេងសោះនូវពេលថ្ងៃ។ ទាំងពីរក្រុមត្រូវបានធ្វើតេស្តភាពតាន តឹងអារម្មណ៍។ សម្ពាធឈាម និងសង្វាក់បេះដូង (បេះដូងលោត) បានកើនឡើងចំពោះក្រុមទាំងពីរ នៅពេលពួកគេធ្វើតេស្តភាពតាន តឹងអារម្មណ៍។ ប៉ុន្តែគេសង្កេតឃើញថា ក្រុមនិស្សិតដែលបានគេងពេលថ្ងៃយ៉ាងតិច៤៥នាទីនោះ...