ប្លែកៗ
សត្វពស់អាយុ ៤,៤០០ ឆ្នាំរកឃើញនៅហ្វាំងឡង់ ត្រូវបានប្រើយុគសម័យថ្ម សម្រាប់ធ្វើពិធីសាសនា
ហ្វាំងឡង់៖អ្នកបុរាណវិទ្យានៅប្រទេសហ្វាំងឡង់ បានរកឃើញសត្វពស់ធ្វើពីឈើឆ្លាក់ យ៉ាងស្អាតដែលប្រហែលជាត្រូវបានប្រើវាយថ្មកំបោរ នៅសម័យថ្មសម្រាប់ធ្វើពិធីសាសនាកាលពី៤,៤០០ ឆ្នាំនេះបើយោងតាម ការចេញផ្សាយពីគេហទំព័រឌៀលីម៉ែល។ ដំបងឈើមានប្រវែងជាងកន្លះម៉ែត្រដែល ត្រូវបានថែរក្សាយ៉ាងល្អឥតខ្ចោះគឺឆ្លាក់រូបពស់ មានរាងដូចវាកំពុងរអិលទៅឆ្ងាយ។ វាត្រូវបានគេរកឃើញនៅJärvensuo 1 ជាតំបន់ដីសើមនៅភាគនិរតីនៃប្រទេសហ្វាំងឡង់ ដែលត្រូវបានកាន់កាប់ចន្លោះពី ៤០០០ មុនគ. ស និង ២០០០ មុនគ. សហើយវាមិនដូចវត្ថុបុរាណឈើដទៃទៀត ត្រូវបានរកឃើញនៅអឺរ៉ុបខាងជើងក្នុងកំឡុង ពេលនោះទេ។...