ព័ត៌មានអន្តរជាតិ
កូរ៉េខាងជើង ដើរក្បួនជាមួយ នឹងឈុតការពារវិរុស ជំនួសឲ្យឈុតយោធា
បរទេស៖យោងតាមការចេញផ្សាយរបស់ទូរទស្សន៍ BBC នៅថ្ងៃព្រហស្បតិ៍នេះបានឲ្យដឹងថាប្រទេសកូរ៉េខាងជើងបានប្រារព្ធពិធីខួបអនុស្សាវរិយនៃការកកើត ឡើងបក្សកម្មុយនីស លើកទី៧៣ របស់ខ្លួន។ ជារឿងដ៏ចម្លែកមួយដែរនៅពេលដែលពិធីលើកនេះធ្វើឡើងដោយមិនមានការបង្ហាញការបាញ់បង្ហោះឬក្បាលគ្រាប់មីស៊ីលឆ្លងទ្វីបណាមួយឡើយហើយជាពិសេសកងយោធា របស់ខ្លួនបែរជាបានធ្វើការប្តូរឈុតយោធាជំនួស ឲ្យឈុតដើម្បីការពារមេរោគពណ៍ក្រូចទៅវិញ។ ចំណែកឯមេដឹកនាំកូរ៉េខាងជើងលោក Kim Jong Un ត្រូវបានគេមើលឃើញថាមានសភាពស្រកសាច់ជាងមុននិងត្រូវបានឈរនៅចំកណ្តាលនៃហ្វូងកុមារដែលមិនមានពាក់ម៉ាស ការពារនោះឡើយ។ គួរឲ្យដឹងថាប្រទេសកូរ៉េខាងជើងបច្ចុប្បន្នកំពុងត្រូវបានគេជឿជាក់ថាកំពុងស្ថិតនៅក្នុងបញ្ហាវិបត្តិកង្វះខាងស្បៀងអាហារនិងវិបត្តិសេដ្ឋកិច្ចយ៉ាងធ្ងន់ធ្ងរដោយសារតែបញ្ហារីករាល នៃវិរុសកូវីដនៅលើសកលោក៕ ប្រែសម្រួល៖ស៊ុនលី