កីឡា

Rooney ជឿជាក់ថាវត្តមាន CR7 នឹងជួយឲ្យ Man UTD អាចប្រជែងពានអង់គ្លេសបាន

ការវិលត្រឡប់មកកាន់ទឹកដី Old Trafford វិញ នៃកំពូលកីឡាករ CR7 ជាលើកទី២ បានធ្វើឲ្យមនុស្សជាច្រើន ជាពិសេសអតីតមីត្តរួមក្លឹបម្នាក់ របស់គាត់ផងដែរ ហ៊ានអះអាងថា កីឡាករប៉ទុយហ្គាល់ រូបនេះ នឹងធ្វើឲ្យមានការផ្លាស់ប្តូរជាមិនខាននៅទីនេះ។

អតីតកីឡាករឆ្នើម និងជាកីឡាកររកគ្រាប់បាល់ បានច្រើនបំផុត របស់ក្លឹប Man UTD លោក Wayne Rooney បានគាំទ្រពេញទំហឹង ចំពោះការវិលត្រឡប់លើក នេះហើយ លើកឡើងថា CR7 នឹងជួយឲ្យ Man UTD មានលទ្ធភាពគ្រប់គ្រាន់ក្នុងការប្រកួតប្រជែង ពានរង្វាន់លីគកំពូលអង់គ្លេស នៅរដូវកាលនេះ ។

គួរឲ្យដឹងដែរថា Rooney និង CR7 បានចាប់ដៃគូគ្នាក្នុងតំបន់ប្រយុទ្ធយ៉ាង មុតស្រួចសម្រាប់ ក្លឹបបិសាចក្រហម Man UTD កាលពីសម័យឆ្នាំ២០០៦ ដល់ឆ្នាំ២០០៩ និងបានជួយលើកពាន Champion Leauge ឲ្យក្លឹបម្តងដែរ កាលពីរដូវកាល២០០៧-២០០៨ ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top