កីឡា

អត្តពលិក អត្តពលកម្ម១៤រូប និងគ្រូបង្វឹក១រូប ត្រៀមហ្វឹកហាត់ នៅប្រទេសចិន ដើម្បីពង្រឹកសមត្ថភាព ចូលរួម SEA GAMES 2021-2023

ភ្នំពេញ ៖ សហព័ន្ធខ្មែរ អត្តពលកម្មស្ម័គ្រចិត្ត បានបង្ហាញវត្តមានកីឡាករ-កីឡាការិនី របស់ខ្លួនចំនួន១៤នាក់ និង គ្រូបង្វឹក១នាក់ ត្រៀមទៅធ្វើដំណើរ ហ្វឹកហាត់ នៅប្រទេសចិន ដើម្បីពង្រឹកសមត្ថភាព ចូលរួមព្រឹត្តិការណ៍ការ ប្រកួតកីឡា SEA GAMES 2021 លើកទី៣១ ឆ្នាំ២០២២ នៅប្រទេស វៀតណាម និង ការប្រកួតកីឡា SEA GAMES 2023 លើកទី៣២ ឆ្នាំ២០២៣នៅប្រទេសកម្ពុជា ។

កញ្ញា កែវ មនោរម្យ អគ្គលេខាធិការ នៃ សហព័ន្ធខ្មែរ អត្តពលកម្មស្ម័គ្រចិត្ត បានប្រាប់ឲ្យដឹងថា សហព័ន្ធនឹងបញ្ជូនកីឡាករ-កីឡាការិនី របស់ខ្លួនចំនួន ១៤នាក់ និងគ្រូបង្វឹក១នាក់ ទៅហ្វឹកហាត់ នៅប្រទេសចិន ដើម្បីអភិវឌ្ឍជំនាញបច្ចេកទេស កីឡាកម្ពុជា ពីឆ្នាំ២០២១ ដល់ឆ្នាំ២០២៣ ចូលរួមព្រឹត្តិការណ៍ ការប្រកួតកីឡា SEA GAMES 2021 លើកទី៣១ ឆ្នាំ២០២២ នៅប្រទេសវៀតណាម និងត្រៀមទទួលធ្វើម្ចាស់ផ្ទះ SEA GAMES លើកទី៣២ ឆ្នាំ២០២៣ នៅកម្ពុជា ។

កញ្ញាបានបន្តថា ចំពោះក្រុមអត្តពលិកទំាង១៤នាក់ យើងផ្តោតលើវិញ្ញារត់ចម្ងាយ លោតចម្ងាយ ចោលដុំដែក និងលោតកម្ពស់ ចំណែកកីឡាករ ប៉ែន សុខគង់ សព្វថ្ងៃកំពុងធ្វើហ្វឹកហាត់ នៅប្រទេសជប៉ុន ក្រោយបញ្ចប់ការចូលរួមប្រកួតកីឡា អូឡាំពិកទីក្រុងតូក្យូ រូបគេមិន បានត្រឡប់មកវិញឡើយ ។

បញ្ជាក ៖ ក្រុមកីឡាករ-កីឡាការិនី ជម្រើសជាតិ កម្ពុជាចំនួន១៣៥នាក់ បូករួមទាំងគ្រូបង្វឹក គ្រូជំនួយ ម្នាក់ ឬ២នាក់ ក្នុង១ប្រភេទកីឡា ក្នុងការចេញទៅគ្រប់គ្រង ដឹកនាំកូនសិស្ស របស់ខ្លួនសម្រាប់ការហ្វឹកហាត់ នៅប្រទេស ចិន ដោយត្រៀមចេញ ទៅហ្វឹកហាត់ ចុង ឆ្នំា២០២១ ។ អត្តពលិកកម្ពុជា ចំនួន១៥៣ នាក់ របស់កម្ពុជានេះ គឺជាអត្តពលិក ដែលមានគុណភាពខ្ពស់ៗ ជាងគេបំផុត ក្នុងចំណោមជាង ១០ប្រភេទកីឡា ដែលភាគីចិនជាអ្នកមកជ្រើសរើស ដោយខ្លួនឯង ។

ក្រៅពីការហ្វឹកហាត់នៅចិន ក្រុមជម្រើសជាតិកម្ពុជា លើប្រភេទកីឡាមួយចំនួនទៀត ដូចជាការ៉ាតេត្រៀម ចេញទៅហ្វឹកហាត់នៅជប៉ុន, តេក្វាន់ដូ WT ទៅហ្វឹកហាត់ នៅ សាធារណរដ្ឋកូរ៉េ រីឯកីឡាករ កីឡាការិនីមានឈាមជ័រ ជាខ្មែរផ្សេងៗទៀត រស់នៅក្រៅប្រទេសស្រាប់ ដូចជាខេស៊ី កីឡាការិនីជឺជីតស៊ូ ខាន់ ជេសា ដែលជាម្ចាស់មេដាយមាសអាស៊ី (ASIAN Games) ឆ្នាំ២០១៨ និងជាម្ចាស់មេដាយមាស កីឡាស៊ីហ្គេម (SEA Games) លើកទី៣០ នៅប្រទេស ហ្វីលីពីន ឆ្នាំ២០១៩ ក៏ត្រូវបានជំរុញលើកទឹកចិត្ត ឲ្យបន្តការហ្វឹកហាត់ ក្នុងពេលដំណាលគ្នាផងដែរ ៕ដោយ៖លី ភីលីព

Most Popular

To Top