កីឡា

Dortmund ឆ្លើយតប Liverpool ថានឹងមិនលក់ Bellingham ឡើយរដូវក្តៅក្រោយ

កីឡាករឆ្នើមវ័យក្មេង របស់អង់គ្លេស Jude Bellingham ប៉ុន្មានថ្ងៃនេះបានក្លាយទៅជា ប្រធានបទដ៏គួរឲ្យទាក់ទាញ សម្រាប់អ្នកតាមដាន ព័ត៌មានបាល់ទាត់ ពីព្រោះថា ក្លឹបហង្សក្រហម Liverpool បានបង្ហើបអំពីដំណឹងដ៏ល្អ ដែលគ្រោងនឹងនាំយក កីឡាកររូបនេះ មកអង់គ្លេសវិញ។

Bellingham បច្ចុប្បន្នកំពុងលេងឲ្យ Borussia Dortmnd ប៉ុន្តែទោះបីជានៅសល់កុងត្រាវែងទៀតក្តី ប៉ុន្តែ Liverpool បានបញ្ជាក់ថា នឹងចំណាយលុយបំបែកកំណត់ត្រា ក្នុងការនាំយក កីឡាករវ័យ១៨ឆ្នាំរូបនេះ មកអង់គ្លេសវិញឲ្យបាន។

ជាការឆ្លើយតប Dortmund បានចេញមកអះអាងថា ក្លឹបគ្មានផែនការក្នុងការលក់ កីឡាកររូបនេះចេញវិញឡើយ នៅរដូវក្តៅក្រោយទាំង ដែលកីឡាកររូបនេះ ក៏កំពុងទាក់ទាញ់ចំណាប់អារម្មណ៍ ក្លឹបធំផ្សេងទៀត ដូចជា Chelsea, Man UTD, Man City៕ ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top