កីឡា

និយាយ​ជា​លើក​ដំបូង Bruno ថា Ronaldo នឹង​ជំរុញ United កាន់​តែ​មាន​ឱកាស​ឈ្នះ​ពាន

Bruno Fernandes ជឿជាក់​ថា ការ​ចុះ​កុងត្រា​​យក​មិត្ត​រួម​ជាតិ Cristiano Ronaldo នឹង​ជំរុញ​​ឱកាស​ Manchester United ក្នុង​ការ​ឈ្នះ​ពាន​ក្នុង​រដូវ​កាល​នេះ។

Bruno បាន​ដើរ​តួ​យ៉ាង​សំខាន់​ ចាប់​តាំង​ពី​មក​ដល់​បិសាច​ក្រហម ​កាល​ពី​ខែ មករា ឆ្នាំ ២០២០ ផ្ទេរ​ពី​ក្លឹប Sporting Lisbon។ ប៉ុន្តែ​គេ​មិន​ទាន់​ជួយ​ក្រុម​ឈ្នះ​ពាន​ នៅ​ឡើយ​ទេ ក្រោយ​ផ្លាស់​មក Old Trafford ក្នុង​តម្លៃ​ខ្លួន​៦៨​លាន​ផោន។

United ក៏​មិន​ទាន់​ស្គាល់​ជាតិ​ឈ្នះ​​​ពាន​ដូច​គ្នា ចាប់តាំង​ពី​លោក Ole Gunnar Solskjaer ចូល​មក​ជំនួស​កន្លែង​លោក Jose Mourinho កាល​ពី​ថ្ងៃ​​ទី ១៨ ខែ ធ្នូ ឆ្នាំ ២០១៨។ Man Utd ឈ្នះ​ពាន​ចុងក្រោយ​បំផុត​នៅ​ឆ្នាំ​២០១៧ ពាន Europa League។

សម្រាប់​ការ​វិល​មក​វិញ​របស់ Ronaldo មិត្ត​រួម​ជាតិ​ព័រទុយហ្គាល់ Bruno ថា នឹង​អាច​ជំរុញ​ឱកាស​​ Man Utd ​​ក្នុង​ការ​ឈ្នះ​ពាន។ Bruno បាន​និយាយ​ថា គ្រប់​គ្នា​​មាន​ទំនុក​ចិត្ត​ និង​រីករាយ​ ពេល​គេ (Ronaldo) ត្រឡប់​មក​វិញ សម្រាប់​កីឡាករ​ដ៏​ដូច​គ្នា។ មាន​គេ ក្រុម​​កាន់​តែ​ខិតជិត​ក្នុង​ការ​ឈ្នះ​ពាន៕ ប្រភព៖ សប្បាយ

Most Popular

To Top