កីឡា

អ៊ីតាលី​ ក្លាយ​ជា​ក្រុម​​ជម្រើស​ជាតិ​ដំបូង​ ​​លេង​មិន​ចាញ់​សោះ ​៣៧​ប្រកួត

ក្រុម​ជើង​ឯក​អឺរ៉ុប​អ៊ីតាលី​ បាន​ក្លាយ​ជា​​ក្រុម​ជម្រើសជាតិ​ដំបូង​ លេង​​៣៧​ប្រកួត​ជាប់គ្នា មិន​ចាញ់សោះ​ បន្ទាប់​ពី​ពួក​គេ​​បាន​យក​ឈ្នះ​​លីទុយអានី​​ ៥-០ ក្នុង​វគ្គ​ជម្រុះ World Cup។

៥​គ្រាប់​របស់​ក្រុម​លោក Roberto Manchini ធ្វើ​បាន​ដោយ​កីឡាករ Moise Kean ២​គ្រាប់​ម្នាក់​ឯង និងGiacomo Raspadori, Giovanni Di Lereno រក​បាន​ម្នាក់​មួយ​គ្រាប់។ ស្របពេល​មួយ​គ្រាប់​ទៀត Edgaras Utkus កីឡាករ​របស់​លីទុយអានី ​ធ្វើ​ឲ្យ​ចូល​ទី​ខ្លួន​ឯង។

ជ័យជម្នះ​​​នេះ​ បាន​ជួយ​ឲ្យ​អ៊ីតាលី​​ បន្ត​ឈរ​កំពូល​តារាង​ពូល C មាន​១៤​ពិន្ទុ ដាច់​ក្រុម​លេខ​ពីរ​ស្វីស​៦​ពិន្ទុ។ សម្រាប់​លីទុយអានី​​​ស្ថិត​នៅ​បាត​តារាង​មាន​​០​ពិន្ទុ ៥​ប្រកួត​ចាញ់​ទាំង​អស់៕ ​ប្រភព៖សប្បាយ

Most Popular

To Top