កីឡា

Partey បើកឆាកប្រកួត បើករដូវកាល ភ្លាមរបួសភ្លាម

កីឡាករខ្សែបម្រើមាឌធំ របស់ក្លឹបកាំភ្លើងធំ Arsenal កីឡាករ Partey ត្រូវបានប្តូរចេញ នៅក្នុងការប្រកួត បានត្រឹមតែកន្លះម៉ោងប៉ុណ្ណោះ ក្នុងការប្រកួតត្រៀម បើក រដូវកាលថ្មីប៉ះនឹង ក្រុមតោខៀវ Chelsea កាលពីថ្ងៃអាទិត្យកន្លងមក ។

The Goal បានអះអាងថា Thomas Partey នឹងត្រូវសម្រាកព្យាបាល រយៈពេលយូរមួយព្រមទាំង អាចខកខានការប្រកួតបើក រដូវកាលថ្មីផងដែរ ដោយសារតែរបួសក្បាលជង្គង់ លើកនេះហើយ សូម្បីតែគ្រូបង្វឹករបស់ក្លឹបលោក Mikel Arteta ក៏បានបញ្ជាក់ដែរថា ស្ថានភាពនេះហាក់ដូចជា មិនសូវល្អឡើយ ខណៈដែលការស្កេនរបួស ត្រូវបានធ្វើកាលពីថ្ងៃចន្ទម្សិលមិញ រួចរាល់ហើយក្តី ។

យោងតាមការបញ្ជាក់ ដោយកីឡាករមិត្តរួមក្លឹបជឿជាក់ថា របួសរបស់ Partey នឹងអាចធ្វើឲ្យកីឡាករ ហ្គាណារូបនេះអវត្តមានពីការ ប្រកួតនិងហ្វឹកហាត់រហូតទៅដល់ ពេលជាច្រើនសប្តាហ៍ផងដែរ ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top