ព័ត៌មានអន្តរជាតិ
តួកគី និងអ៊ីស្រាអែលចង់ធ្វើចំណងមិត្តភាព ឲ្យមានភាពកាន់តែ ប្រសើរឡើង
បរទេស៖មន្ត្រីនាំពាក្យគណបក្ស កាន់អំណាចតួកគី តាមសេចក្តីរាយការណ៍ បាននិយាយនៅថ្ងៃពុធម្សិលមិញនេះថា ប្រទេសតួកគីនិង ប្រទេសអ៊ីស្រាអែល បានព្រមព្រៀងគ្នាធ្វើការងារឆ្ពោះទៅ រកការធ្វើឲ្យកាន់តែប្រសើរឡើង នូវចំណងមិត្តភាពដែលជាប់គាំង ក្រោយកិច្ចសន្ទនាគ្នាតាមទូរស័ព្ទដ៏កម្រមួយ រវាងប្រធានាធិបតីនៃប្រទេស ទាំងពីរ។ ប្រទេសទាំងពីរនេះ បានបណ្ដេញឯកអគ្គរដ្ឋទូតរបស់គ្នាទៅវិញទៅមក នៅក្នុងឆ្នាំ២០១៨ ក្រោយមានការធ្លាក់ចំណងមិត្តភាពដ៏ខ្លាំងក្លា។ ទីក្រុងអង់ការ៉ាបានថ្កោលទោសការកាន់កាប់របស់អ៊ីស្រាអែលលើតំបន់ West Bank និងការប្រព្រឹត្តរបស់អ៊ីស្រាអែលលើពួកប៉ាឡេស្ទីន ចំណែកអ៊ីស្រាអែលបានអំពាវនាវឲ្យតួកគីបោះបង់ការគាំទ្រក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីន ហាម៉ាស...