កីឡា
Man UTD ឈានទៅដល់ការព្រមព្រៀងតម្លៃ៧២,៩លានផោនសម្រាប់ Sancho ហើយ
តារាឆ្នើមរបស់ Borussia Dortmund កីឡាករខ្សែប្រយុទ្ធស្លាប Jadon Sanchoត្រូវបានគេជឿជាក់ថានឹងក្លាយទៅជាកីឡាករចំណូលថ្មីដំបូងគេហើយរបស់ក្លឹបបិសាចក្រហម Man UTD។ the Goal ចេញផ្សាយនៅថ្ងៃព្រហស្បតិ៍នេះបានឲ្យដឹងថាក្លឹបបិសាចក្រហម Man UTD បានឈានទៅដល់កិច្ចព្រមព្រៀងក្នុងការចំណាយលុយសរុបប្រមាណជា៧២,៩លានផោនសម្រាប់កិច្ចការងារផ្ទេរមួយនេះ។ ប្រភពដដែលនេះបានសរសេរទៀតថាក្លឹបទាំងពីរបានឈានទៅដល់កិច្ចព្រមព្រៀងនេះក្រោយការចរចាពិភាក្សាគ្នាអស់រយៈពេលជាច្រើនខែមកហើយដោយក្នុងនោះ Dortmund ធ្លាប់បានបដិសេធសំណើរប្រមាណជា៦៧លានផោនម្តងហើយកាលពីខែមិថុនា៕ ប្រែសម្រួល៖ស៊ុនលី