សិល្បៈ និង កម្សាន្ត
ស្ងាត់ៗនាង Anna Faris រៀបការរួចជាមួយ គូស្នេហ៍ Michael Barrett
អាមេរិក៖ តារាសម្តែងនាង Anna Faris បានប្រកាសថានាងបានរៀបការរួចហើយជាមួយគូស្នេហ៍Michael Barrett ក្រោយទាក់ទងគ្នាបានជិត៤ឆ្នាំពិធីមង្គលរបស់នាងបានធ្វើឡើងបែបស្ងៀមស្ងាត់។ .ព័ត៌មានពី Hollywoodlife បានអោយដឹងនៅថ្ងៃទី២២ខែកក្កដានេះថាតារាសម្តែងវ័យ៤៤ឆ្នាំនាងAnna Faris ដែលតែងលេចមុខក្នុងខ្សែភាពយន្តបែបរន្ធត់នោះបានប្រកាសប្រាប់អ្នកគាំទ្រក្នុងកម្មវិធី Unqualified ថានាងនិងគូស្នេហ៍លោក Michael Barrett បានរៀបការរួចហើយគឺថ្ងៃពិសេសរបស់ពួកគេបានធ្វើឡើងបែបស្ងប់ស្ងាត់់និងរ៉ូមេកទិកនៅលើកោះ San Juan ។ Anna បាននិយាយសុំទោស...