បច្ចេកវិទ្យា
ផ្កាយមួយ បានកើតមក! កែវយឺត Hubble របស់ណាសាផ្តិត យករូបភាពយ៉ាង អស្ចារ្យនៃបណ្តុះកូនផ្កាយបង្កើត នៅចម្ងាយ ៥០០០ ឆ្នាំពន្លឺពីផែនដី
អាមេរិក៖ឥឡូវនេះកែវយឺតអវកាសHubble របស់អង្គការអវកាសណាសាបានត្រឡប់មកវិញហើយ ដំណើរការបានត្រឹមត្រូវ ដោយវាបានផ្តិតយករូបភាពគួរឲ្យកត់សម្គាល់រួមទាំងផ្កាយថ្មី ដែលចេញមកពីបណ្តុះកូនផ្កាយនៅទីអវកាស នេះបើយោងតាមការចេញផ្សាយពីគេហទំព័រឌៀលីម៉ែល។ កាមេរ៉ាវាលធំ ៣ (WFC3) នៅលើ Hubble បានផ្តិតយករូបភាពនៃបណ្តុះ កូនផ្កាយនៅក្រុមតារានិករ Gemini ដែលមានចម្ងាយប្រហែល ៥០០០ ឆ្នាំពន្លឺពីផែនដី។ បណ្តុះកូនផ្កាយត្រូវបានគេស្គាល់ថា AFGL 5180 មានធូលី និងឧស្ម័ន...