សុខភាព និង ផ្លូវភេទ
ដំណោះស្រាយ សម្រាប់បុរស ខ្សោយផ្លូវភេទ
បុរសម្នាក់ក្នុងចំណោមប្រាំនាក់ឃើញថាមានបញ្ហាខ្សោយខាងចំណង់ផ្លូវភេទ ដែលជាហេតុធ្វើអោយពួកគេអាចធ្វើអ្វីៗបានទាំងអស់ ប៉ុន្តែអត់តែមួយគឺរួមភេទ។ តើមានឆ្ងល់ទេថា អ្វីខ្លះទៅធ្វើអោយពួកគេមិនចង់រួមភេទបែបនេះ? ដំណោះស្រាយសម្រាប់បុរសខ្សោយផ្លូវភេទមានទំនាក់ទំនងគ្នាយ៉ាងខ្លាំងទៅនឹងមូលហេតុរបស់វា។ ការចាស់ទៅតាមអាយុគឺជាកត្តាមួយដែលធ្វើអោយចំណង់ផ្លូវភេទបាត់បង់បន្តិចម្តងៗ ប៉ុន្តែវាក៏នៅតែមានហេតុផលផ្សេងៗទៀតដែរ។ ចំណង់ផ្លូវភេទមានការប្រែប្រួលមិនដូចគ្នាទាំងអស់នោះទេ ដោយអ្នកខ្លះញៀននឹងរួមភេទ ហើយអ្នកខ្លះទៀតបែរជាមិនចាប់អារម្មណ៍អំពីការរួមភេទទៅវិញ។ ការព្យាបាលភាពខ្សោយផ្លូវភេទអាស្រ័យទៅតាមមូលហេតុរបស់វា។ ខាងក្រោមនេះគឺជាមូលហេតុដែលធ្វើអោយចំណង់ផ្លូវភេទចុះខ្សោយ ហើយក៏តែងតែកើតមានជាញឹកញាប់បំផុតដែរ ប៉ុន្តែយើងមានដំណោះស្រាយសម្រាប់មូលហេតុទាំងនេះ។ ជំនួយនៃអ្នកថែទាំសុខភាពសម្រាប់បញ្ហាជំងឺលើរាងកាយ៖ ជំងឺលើរាងកាយដូចជា ធាត់ជ្រុល, លើសសម្ពាធឈាម, កូឡេស្តេរ៉ុលឡើងខ្ពស់, ដំណោះស្រាយនៃអាការៈសក់ជ្រុះ និងការប្រើថ្នាំដូចជា...