ព័ត៌មានអន្តរជាតិ
ឥណ្ឌូនេស៊ី ដាក់ទោសមន្ត្រីរដ្ឋ របស់ខ្លួនម្នាក់ ឲ្យជាប់គុករហូត១២ឆ្នាំ ពីបទស៊ីលុយជំនួយកូវីដ១៩
ឥណ្ឌូនេស៊ីបានដាក់ទោស អតីតរដ្ឋមន្ត្រីខុទ្ទកាល័យម្នាក់ ឱ្យជាប់ពន្ធនាគារ ១២ឆ្នាំ បន្ទាប់ពីរកឃើញថា គាត់មានពិរុទ្ធពីបទទទួលសំណូក ទាក់ទងនឹងការចែកចាយជំនួយកូវីដ របស់រដ្ឋាភិបាល ។ អតីតរដ្ឋមន្ត្រីក្រសួងសង្គមកិច្ចលោក Juliari Batubara ត្រូវបានចាប់ខ្លួនកាលពីខែធ្នូ បន្ទាប់ពីលោកបានចូលខ្លួន សារភាពនៅគណៈកម្មការលុបបំបាត់អំពើពុករលួយគឺតែប៉ុន្មានម៉ោង បន្ទាប់ពីប្រធានគណៈកម្មការនេះ បានអំពាវនាវជាសាធារណៈឱ្យចូលបង្ហាញខ្លួន ។ ការចាប់ខ្លួនរូបលោក Juliari Batubara បានកើតឡើងមួយថ្ងៃបន្ទាប់ពីគណៈកម្មការនេះ...