ព័ត៌មានអន្តរជាតិ
ប្រធានាធិបតីឥណ្ឌូនេស៊ី៖ ចាំបាច់ត្រូវធ្វើឲ្យមានតុល្យភាព រវាងសុខភាពនិងសេដ្ឋកិច្ច ក្នុងអំឡុងពេលជម្ងឺរាតត្បាត
បរទេស៖ ប្រធានាធិបតីនៃប្រទេសឥណ្ឌូនេស៊ី លោក Joko Widodo បាននិយាយនៅថ្ងៃចន្ទនេះថា ជម្ងឺកូវីដ១៩ បានបង្ហាត់បង្រៀនឥណ្ឌូនេស៊ី ពីវិធីធ្វើឲ្យមានតុល្យភាព រវាងសុខភាពនិងផលប្រយោជន៍សេដ្ឋកិច្ច ស្របពេលលោកបង្ហាញនូវការយល់ឃើញថា គោលនយោបាយរដ្ឋាភិបាល មិនស៊ីសង្វាក់គ្នា នៅពេលធ្វើការដោះស្រាយជម្ងឺរាតត្បាត។ ថ្លែងនៅមុនទិវាឯករាជ្យជាតិលើកទី៧៦ លោក Joko Widodo បានមានប្រសាសន៍ថា ក្នុងដំណើរធ្វើការសម្រេចចិត្ត រដ្ឋាភិបាលត្រូវតែបន្តយោងដល់ទិន្នន័យ ក៏ដូចជាវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាដ៏ថ្មីបំផុត...