បច្ចេកវិទ្យា
ដ្រូនដើរដោយ ថាមពលពន្លឺព្រះអាទិត្យផលិត នៅអង់គ្លេសប្រើដើម្បីតាមដាន ចលនាកងទ័ព និងតំបន់គ្រោះមហន្តរាយបរិស្ថាន បម្រើសេវាកម្មនាឆ្នាំ ២០២៥
អង់គ្លេស៖ក្រុមអ្នកអភិវឌ្ឍរបស់ខ្លួនបានអះអាងថា យន្តហោះគ្មានមនុស្សបើកដើរ ដោយថាមពលពន្លឺព្រះអាទិត្យដែលផលិតដោយចក្រភពអង់គ្លេស ហោះបានកម្ពស់ ៧០,០០០ ហ្វីតមានស្លាបប្រវែង ១១៥ ហ្វីតអាចស្ថិតនៅលើអាកាសបានជាងមួយឆ្នាំនឹងជាជម្រើសមួយ សម្រាប់ផ្កាយរណបគន្លងផែនដីទាបនេះបើយោងតាមការ ចេញផ្សាយពីគេហទំព័រ ឌៀលីម៉ែល។ PHASA-35 គឺជាយន្តហោះគ្មានមនុស្សបើកដែលត្រូវបានបង្កើតឡើងដោយប្រព័ន្ធ BAE នៅរោងចក្ររបស់ពួកគេនៅ Warton, Lancashire អាចហោះបានកម្ពស់ពី ៧០,០០០ ហ្វ៊ីតពីលើផ្ទៃដីស្ថិតនៅលើអាកាសរយៈពេល២០ខែ។ វាប្រើថាមពលពីព្រះអាទិត្យដើម្បីនៅពីលើអាកាសដោយសាកថ្ម តូចមួយនៅពេលថ្ងៃដើម្បីឲ្យវាហោះហើរពេញមួយយប់ធ្វើឲ្យប្រតិបត្តិការបានយូរ។...