សុខភាព និង ផ្លូវភេទ
កំណត់ម៉ោងរោទិ៍ របស់អ្នក! ការស្រាវជ្រាវ៖ការភ្ញាក់ពីព្រលឹម អាចជួយ មនុស្សធាត់ ចៀសវាងជំងឺទឹកនោមផ្អែម និងជំងឺបេះដូង
អ៊ីតាលី៖ការសិក្សាស្រាវជ្រាវថ្មីបានអះអាងថា ការចូលគេងនៅពេលវេលាសមរម្យ និងការក្រោកពីព្រលឹមអាចជួយមនុស្សធាត់កាត់បន្ថយហានិភ័យ នៃការវិវត្តទៅជាជំងឺទឹកនោមផ្អែម និងជំងឺបេះដូង នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល។ ក្រុមអ្នកជំនាញមកពីសាកលវិទ្យាល័យ Federico II នៃទីក្រុង Naples ប្រទេសអ៊ីតាលីបានធ្វើការវិភាគទៅលើមនុស្សធាត់វ័យកណ្តាល ចំនួន ១៧២ នាក់ដោយពិនិត្យមើលពេលវេលាដែលពួកគេភ្ញាក់ពីព្រឹកហើយចូលគេង នៅពេលយប់។ អ្នកចូលរួមទាំងអស់មានសន្ទស្សន៍ម៉ាសរាងកាយ (BMI) នៃ៣២ដែលខ្ពស់ជាង កម្រិតសុខភាពចាប់ពី ១៨,៥...