ព័ត៌មានអន្តរជាតិ
សារធាតុផ្លាតូញ៉ូម មានអាយុកាល រាប់លានឆ្នាំ រកឃើញនៅ បាតមហាសមុទ្រ ខណៈអ្នកជំនាញកំពុង ពិចារណាឡើងវិញ នូវមូលហេតុធាតុ គ្រោះថ្នាក់មាននៅលើផែនដី
អូស្រ្តាលី៖ សារធាតុផ្លាតូញ៉ូម វិទ្យុសកម្មដ៏កម្រមួយដែលមានអាយុកាលរាប់លានឆ្នាំមកហើយ ត្រូវបានគេរកឃើញនៅបាតមហាសមុទ្រថ្មីៗនេះដែលនាំឲ្យ អ្នកជំនាញធ្វើការសាកសួរថា តើវាមានដើមកំណើតនៅលើផែនដីនេះ បើយោងតាមការចេញផ្សាយពីគេហទំព័រឌៀលីម៉ែល។ ធាតុគ្រោះថ្នាក់ត្រូវបានគេស្គាល់ថាជា ផ្លាតូញ៉ូម -២៤៤ “plutonium-244” ដែលត្រូវបានគេរកឃើញនៅក្បែរមហាសមុទ្រប៉ាស៊ីហ្វិកជិត ៥,០០០ ហ្វីត គឺជាលទ្ធផលនៃព្រឹត្តិការណ៍លោហធាតុដ៏ឃោរឃៅបានកើតឡើងនៅក្នុងលំហដ៏ជ្រៅរាប់លានឆ្នាំមុន។ វត្តមានរបស់ផ្លាទីញ៉ូម -២៤៤ នៅលើផែនដីបង្ហាញថា ព្រឹត្តិការណ៍រាប់ពាន់លានឆ្នាំមុនមានលក្ខណៈហឹង្សាដូចជាផ្កាយនឺត្រុងបុកគ្នាអាចបណ្តាលឲ្យវាលេចចេញនៅលើភពផែនដីរបស់យើង។ នេះបើតាមសម្តីរបស់លោក Anton Wallner...