កីឡា

ភ្ញៀវរបស់ Apple នឹងមិនចាំបាច់ពាក់ម៉ាសទេ បើធ្វើរឿងនេះរួចរាល់

Apple បានចេញសេចក្តីប្រកាសថ្មីមួយថា នឹងមិនទាមទារឱ្យពាក់ម៉ាសនោះទេ បើអតិថិជនរូបណាចាក់វ៉ាក់សាំងរួចរាល់ហើយ នៅពេលចូលហាងលក់រាយរបស់ខ្លួននៅ សហរដ្ឋអាមេរិក នេះបើយោងតាមសារព័ត៌មាន Bloomberg។

ការផ្លាស់ប្ដូរគោលការណ៍ដ៏សំខាន់នេះ គេរំពឹងថានឹងចាប់ផ្ដើមនៅ ថ្ងៃអង្គារ ខាងមុខ ដោយឡែកចំពោះបុគ្គលិក Apple ដែលបម្រើការងារនៅតាមបណ្ដាហាងលក់រាយ គឺតម្រូវឱ្យពាក់ម៉ាសដដែល។

គួរបញ្ជាក់ថា ហាងលក់រាយរបស់ Apple ចំនួន ២៧០កន្លែង នៅសហរដ្ឋអាមេរិក ទើបតែបើកដំណើរការវិញ នៅ ដើមខែមីនា ឆ្នាំនេះប៉ុណ្ណោះ ខណៈបណ្ដាហាងទាំងនោះបានបិទទ្វារអស់រយៈពេលជិត១ឆ្នាំមក៕

Most Popular

To Top