កីឡា

Everton និង Leeds ពិចារណា ក្នុងការប្រជែងយក Marcelo

The Mirror នៅថ្ងៃនេះបានឲ្យដឹងថា កីឡាករខ្សែប្រេស៊ីលជើងចាស់ Marcelo ទំនងជានឹងមិនមាន ឱកាសច្រើនទៀតឡើយ ក្នុងការបន្តរស់នៅជាមួយនឹង ក្លឹបយក្សអេស្បាញ Real Madrid ។

មកដល់ពេលនេះក្លឹប Everton និងក្លឹប Leeds របស់អង់គ្លេសក៏ត្រូវបានគេដឹងថា កំពុងពិចារណាក្នុងការចូលរួម ជាមួយនឹងក្លឹបធំៗផ្សេង
ទៀតដើម្បីប្រជែងចង់បានកីឡាករ រូបនេះផងដែរ។

គួរឲ្យដឹងដែរថា កីឡាករវ័យ៣៣ឆ្នាំរូបនេះមិនស្ថិតនៅក្នុងបញ្ជីកីឡាករ ខ្សែការពារស្លាបឆ្វេង ដែលនឹងត្រូវឲ្យគ្រូបង្វឹកក្លឹបថ្មីលោក Carlo Ancelotti អាច
ប្រើប្រាស់ទៀតឡើយ ដូចនេះវាគឺជា ឱកាសសម្រាប់កីឡាករផងដើម្បីទទួលយកបទពិសោធ នៅលីគអង់គ្លេសនិងក៏ដូចជាក្លឹប ដែលនឹងអាចទទួលបាន
កីឡាកររូបនេះទៅធ្វើការជាមួយផងដែរ ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top