កីឡា

Silva ចង់ចាកចេញពី Man City

កីឡាករខ្សែបម្រើ ដ៏មានភាពប៉ិនប្រសព្វ របស់ក្លឹបមមេឃខៀវ Man City កីឡាករ Bernado Silva ត្រូវបានគេជឿជាក់ថា ហាក់ដូចជាមិន សូវមានទំនុកចិត្តទៀតឡើយក្នុងការបន្តរស់ នៅក្រោមការដកឹនាំ របស់លោក Pep Guardiola ។

កីឡាករ Silva រូបនេះត្រូវបាន Duncan Castles ចេញផ្សាយថា គឺបានត្រៀមខ្លួន និងចិត្តរួចហើយថា នឹងត្រូវតែចាកចេញ ពីក្លឹបជាពិសេស ចាប់តាំងតែពីពេល មានវត្តមានដំបូង របស់កីឡាករវ័យក្មេង Phil Foden និងក៏ដូចជាការវិល ត្រឡប់របស់ Gundogan ផងដែរហើយលើសពីនោះសូម្បីតែ Sterling, Mahrez និង De Bruyne ផង។

គួរឲ្យដឹងដែរថា មកដល់ពេលនេះច្បាស់ណាស់ កីឡាករ Silva រូបនេះក៏មិនមែន គ្មានឱកាស ក្នុងការចាកចេញនោះដែរពីព្រោះថា មានក្លឹបមិនតិចទេដែរ ចង់បានរូបគាត់ ក្នុងនោះដែលមានដូចជា AT Madrid និង Barcelona ជាដើម៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top