ព័ត៌មានអន្តរជាតិ
អ្នកជំនាញនុយក្លេអ៊ែរ អំពាវនាវជប៉ុន ផ្តល់ព័ត៌មានតម្លាភាព ស្តីពីការបញ្ចេញទឹកវិទ្យុសកម្មហ្វូគូស៊ីម៉ា
សេអ៊ូល ៖ ក្រុមអ្នកជំនាញ នុយក្លេអ៊ែរកូរ៉េខាងត្បូង បានអំពាវនាវ ដល់ប្រទេសជប៉ុន នៅថ្ងៃច័ន្ទនេះដើម្បីផ្តល់ព័ត៌មានតម្លាភាព ស្តីពីដំណើរការនៃការសម្រេចចិត្ត របស់ខ្លួនក្នុងការបញ្ចេញទឹកកខ្វក់ ចេញពីរោងចក្រថាមពលនុយក្លេអ៊ែរ ហ្វូគូស៊ីម៉ារបស់ខ្លួន។ ប្រទេសកូរ៉េខាងត្បូង បានសម្តែងការព្រួយបារម្ភចំពោះការប្រកាស របស់ជប៉ុន កាលពីដើមខែនេះដើម្បីបញ្ចេញទឹកវិទ្យុសកម្មប្រហែល ១,៣ លានតោនចូលទៅក្នុងមហា សមុទ្រប៉ាស៊ីហ្វិក ពីរោងចក្រដែលបានបំផ្លាញ ដោយការរញ្ជួយដី និងរលកយក្សស៊ូណាមិ ក្នុងឆ្នាំ២០១១...