ព័ត៌មានអន្តរជាតិ
កូរ៉េខាងត្បូង នឹងអភិវឌ្ឍផលិតប្រព័ន្ធការពារតាមបែប Iron Dome ដើម្បីទប់ស្កាត់កាំភ្លើងធំកូរ៉េ ខាងជើង
បរទេស៖ទីភ្នាក់ងារទិញឧបករណ៍ ការពារជាតិបាននិយាយថា ប្រទេសកូរ៉េខាងត្បូង នៅថ្ងៃចន្តនេះ បានធ្វើឲ្យកាន់តែប្រសើរឡើង នូវផែនការទិញប្រព័ន្ធស្ទាក់ចាប់ កំាភ្លើងធំមានទំហំទឹកប្រាក់ ២,៦ពាន់លានដុល្លារ ដែលមានទម្រង់ស្រដៀងនឹងប្រព័ន្ធការពារ Iron Dome ដែលរចនាឡើងដើម្បីការពារកាំភ្លើងវាយប្រហារ ចម្ងាយឆ្ងាយនិងរ៉ុកកែតរបស់ កូរ៉េខាងជើង។ យោងតាមសេចក្តីរាយការណ៍មួយ ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Us News នៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២១ បានឲ្យដឹងថា...