ព័ត៌មានអន្តរជាតិ
ក្រុមអ្នកវិទ្យាសាស្ត្រព្រមាន៖ ផ្ទាំងទឹកកករលាយ និងការកើនឡើង សីតុណ្ហភាព ក្នុងសមុទ្រអាច បង្កជាផលប៉ះពាល់ ឥទ្ធិពលអាកាសធាតុ ដល់ ៤០ ភាគរយ នៃប្រជាជនពិភពលោក
អង់គ្លេស៖ នៅពេលការផ្លាស់ប្តូរអាកាសធាតុ នៅតែបន្តធ្វើឲ្យផ្ទាំងទឹកកក នៅលើផែនដីចុះខ្សោយ និងធ្វើឲ្យសីតុណ្ហភាពសមុទ្រផ្ទាំងទឹកកក និងមហាសមុទ្រ អាចប្រឈមនឹងហានិភ័យ ដែលបង្កអស្ថិរភាពទៅវិញទៅមក បង្កឲ្យមានឥទ្ធិពល អាកាសធាតុយ៉ាងទូលំទូលាយ សម្រាប់ប្រជាជននៅលើភពផែនដី នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល។ ការរកឃើញថ្មី ដែលបានចុះផ្សាយក្នុងទស្សនាវដ្តី Earth System Dynamic បានពិនិត្យមើលផ្ទាំងទឹកកក ខាងលិចអង់តាកទិច Greenland និងស្ទ្រីមអាត្លង់ទិកក្តៅ...