ព័ត៌មានអន្តរជាតិ

IDF ស៊ើបអង្កេតទាហានម្នាក់ ពីបទវាយបំបែករូបសំណាក ព្រះយេស៊ូដោយញញួរ បន្ទាប់ពីឃើញគេបង្ហោះ លើបណ្តាញសង្គម X

លីបង់ ៖ យោងតាមការចេញផ្សាយពីគេហទំព័រ RTបានប្រាប់ឲ្យដឹងថា កងកម្លាំង ការពារអ៊ីស្រាអែល (IDF) កំពុងស៊ើបអង្កេតទាហានម្នាក់ ត្រូវបានគេថត នូវសកម្មភាពដែលទាហានរូបនេះ កំពុងវាយបំបែករូបសំណាកព្រះយេស៊ូគ្រីស្ទដោយញញួរ បន្ទាប់ពីឃើញគេបង្ហោះលើបណ្តាញសង្គម X។

រូបភាពនេះ ដែលដើមឡើយត្រូវបាន បង្ហោះដោយអ្នកយកព័ត៌មានប៉ាឡេស្ទីន Younis Tirawi នៅលើ X ត្រូវបានចែករម្លែកយ៉ាងទូលំទូលាយ តាមអ៊ីនធើណេត ដែលបង្កើនការព្រួយបារម្ភអំពីការខូចខាតអាចកើតមានចំពោះទីតាំងសាសនា។

លោក Tirawi បាននិយាយថា ហេតុការណ៍នេះបានកើតឡើងនៅភាគខាងត្បូងប្រទេសលីបង់ ដោយទំព័រសហគមន៍ក្នុងស្រុកមួយបានបញ្ជាក់ថា រូបសំណាកនេះមានទីតាំងនៅជាយក្រុង Dibil ជាក្រុងគ្រីស្ទានមួយក្នុងស្រុក Bint Jbeil ជិតព្រំដែនជាមួយអ៊ីស្រាអែល។ ទំព័រផ្លូវការរបស់ទីក្រុង Dibil បានចែករម្លែករូបថត រូបសំណាកនេះ រួមជាមួយនឹងសម្រង់ព្រះគម្ពីរមួយថា “ឱព្រះវរបិតាអើយ សូមអត់ទោសឲ្យពួកគេផង ព្រោះពួកគេមិនដឹងថា ពួកគេធ្វើអ្វីទេ”។

សេចក្តីថ្លែងការណ៍មួយ នៅលើបណ្តាញសង្គម X នៅថ្ងៃអាទិត្យ IDF បានបញ្ជាក់ពីភាពត្រឹមត្រូវនៃរូបភាពនេះ ដោយនិយាយថា ហេតុការណ៍នេះ ត្រូវបានគេមើលឃើញដោយ ភាពធ្ងន់ធ្ងរយ៉ាងខ្លាំង និងពិពណ៌នាអំពីអាកប្បកិរិយារបស់ទាហានថា “មិនស៊ីសង្វាក់គ្នាទាំងស្រុង ជាមួយនឹងតម្លៃដែលរំពឹងទុកពីកងទ័ពរបស់ខ្លួន”។

យោធាបាននិយាយ ដោយបន្ថែមថា ឧប្បត្តិហេតុនេះកំពុងត្រូវបានស៊ើបអង្កេតដោយបញ្ជាការភាគខាងជើង ហើយបច្ចុប្បន្នកំពុងត្រូវ បានដោះស្រាយតាមរយៈខ្សែសង្វាក់បញ្ជា។ វិធានការសមស្របនឹងត្រូវ បានអនុវត្តប្រឆាំងនឹងអ្នក ដែលពាក់ព័ន្ធស្របតាមការរកឃើញ បុគ្គលិកកំពុងជួយសហគមន៍ ក្នុងការជួសជុលរូបសំណាកឡើងវិញ។

កងកម្លាំងអ៊ីស្រាអែល (IDF) បាននិយាយថា ខ្លួនមិនមានបំណងធ្វើឲ្យខូចហេដ្ឋារចនាសម្ព័ន្ធស៊ីវិលទេ រួមទាំងអគារសាសនា ឬនិមិត្តសញ្ញា។

ក្រោយមក រដ្ឋមន្ត្រីការបរទេស អ៊ីស្រាអែល លោក Gideon Sa’ar បានចេញការសុំទោសចំពោះឧប្បត្តិហេតុនេះ “ដល់គ្រិស្តបរិស័ទគ្រប់រូប ដែលមានអារម្មណ៍ឈឺចាប់” ហើយបានសម្តែងទំនុកចិត្តលើសមត្ថភាព របស់កងកម្លាំងអ៊ីស្រាអែល (IDF) ក្នុងការចាត់វិធានការ សមស្របប្រឆាំងនឹងជនល្មើស ៕

Most Popular

To Top