បច្ចេកវិទ្យា
៦ ឆ្នាំខាងមុខ អ្នកជំនាញថា ឡានអគ្គិសនី នឹងថោកជាង ឡានប្រើចំហេះ!
រថយន្តអគ្គិសនី នឹងមានតម្លៃថោកជាង រថយន្តចំហេះហ្វូស៊ីលទូទាំងអឺរ៉ុប ក្នុងរយៈពេល ៦ឆ្នាំខាងមុខទៀត ហើយអាចនឹងក្លាយជាការ លក់ថ្មី ១០០%នៅត្រឹមឆ្នាំ២០៣៥។ នេះបើយោងទៅតាមការសិក្សាស្រាវជ្រាវមួយដែលត្រូវបាន ចេញផ្សាយកាលពីថ្ងៃទី ១០ ខែឧសភា ឆ្នាំ២០២១។ ក្រុមហ៊ុនផលិតរថយន្តនានាកំពុងតែប្តូរសង្វាក់ផលិតកម្មរបស់ខ្លួនទៅជារថយន្តអគ្គិសនី និងកូនកាត់ (Hybrid) ក្នុងគោលបំណងបញ្ចេញឧស្ម័នពុល ក្នុងកម្រិតមធ្យម ដោយសហភាពអឺរ៉ុប កំណត់ឲ្យបញ្ចេញឧស្ម័នកាបូនត្រឹមតែ ៩៥ក្រាមប៉ុណ្ណោះក្នុង ១គីឡូម៉ែត្រ...