ព្រឹត្តិការណ៍
អ្នកវិទ្យាសាស្ត្រ៖ ផ្ទាំងទឹកកករលាយបណ្តាលឲ្យ កម្ពស់ទឹកសមុទ្រ ឡើងដល់ ១៨ ម៉ែត្រ
ក្រុមអ្នកស្រាវជ្រាវបានរកឃើញថា ការផ្ទាំងទឹកកករលាយបានបណ្តាលឲ្យ មានការកើនឡើងនៃកម្ពស់ទឹកសមុទ្រយ៉ាងខ្លាំងដែលជំរុញ ឲ្យមហាសមុទ្រនៅជុំវិញពិភពលោក កើនឡើងដល់ទៅ ១៨ ម៉ែត្រនៅចុងបញ្ចប់នៃអាយុទឹកកកចុងក្រោយ យោងតាមការចេញផ្សាយពីគេហទំព័រស្គាយញ៉ូវ។ អ្នកវិទ្យាសាស្ត្រនៅសាកលវិទ្យាល័យ Durham បានបង្កើតផ្ទាំងទឹកកកមួយ ដែលទទួលខុសត្រូវចំពោះការកើនឡើងយ៉ាងឆាប់រហ័សនេះ បានកើតឡើងនៅអត្រា ១០ ដងនៃអត្រាបច្ចុប្បន្នជំរុញឲ្យមានកម្ពស់ទឹកសមុទ្រប្រហែល ៣,៦ ម៉ែត្រក្នុងមួយសតវត្សក្នុងរយៈពេល ៥០០ ឆ្នាំ។ការវិភាគថ្មីនៃកំណត់ត្រាភូគព្ភសាស្ត្របង្ហាញថា នៅចុងបញ្ចប់ នៃអាយុកាលទឹកកកចុងក្រោយប្រហែល១៤,៦០០ឆ្នាំមុនទឹករលាយពីសន្លឹកទឹកកក នៅអាមេរិកខាងជើង...